top of page
Image by Cleo Vermij

​អត្ថបទទី ១៖ តើអ្វីទៅជាការវាយប្រហារបែប Phishing?

សាកគិតអំពីពេលវេលា ដែលយើងប្រើប្រាស់អ៊ីនធឺណិត ដូចជា៖ ការប្រើប្រាស់អ៊ីមែល ការទិញទំនិញអនឡាញ ការប្រើប្រាស់បណ្ដាញសង្គម​ និងការប្រើប្រាស់សេវាកម្មធនាគារ។ ឧទាហរណ៍ថា អ្នកវាយប្រហារតាមអ៊ីនធឺណិត កំពុងព្យាយាមបោកបញ្ឆោតយើងឱ្យផ្ដល់នូវពាក្យសម្ងាត់ ព័ត៌មានហិរញ្ញវត្ថុ ឬទិន្នន័យឯកជនរបស់យើង។​ វាគឺជាការគំរាមកំហែងនៃការក្លែងបន្លំដ៏គ្រោះថ្នាក់ធំផុតមួយ ដែលយើងទាំងអស់គ្នាប្រឈមនៅលើប្រព័ន្ធអ៊ីនធឺណិត។

១៖ យល់ដឹងពីការវាយប្រហារបែប Phishing

ការវាយប្រហារបែប Phishing គឺជាល្បិចបោកបញ្ឆោត ដែលអ្នកវាយប្រហារប្រើដើម្បីឱ្យយើងចុចតំណភ្ជាប់ក្លែងបន្លំ ដើម្បី​ទាញយកផលប្រយោជន៍ពីយើងដូចជា ទិន្នន័យផ្ទាល់ខ្លួន ឬស្ថាប័នការងាររបស់យើង។ អ្នកវាយប្រហារ ក្លែងបន្លំធ្វើជានរណាម្នាក់ដែលយើងជឿទុកចិត្តដូចជា ធនាគារ សេវាកម្ម​ផ្សេងៗដែលយើងកំពុង ឬធ្លាប់​ប្រើប្រាស់ បងប្អូន និងមិត្តរួមការងារបស់យើងជាដើម។ ជារឿយៗ​ការវាយប្រហារ​តាមប្រព័ន្ធ​អ៊ីនធឺណិតក្រោមទម្រង់ជា Phishing ​តែងតែ​ព្យាយាមបង្ខំយើង​​ឱ្យធ្វើ​សកម្មភាពភ្លាមៗ ដោយ​មិនបាន​គិត​ឱ្យ​​ម៉ត់ចត់។

​២៖ គោលបំណងនៃការវាយប្រហារបែប​ Phishing

អ្នកវាយប្រហារ ចង់ឱ្យយើងធ្វើអ្វីមួយភ្លាមៗ ដើម្បី៖

  • លួចព័ត៌មាន​​ និងពាក្យសម្ងាត់ ដើម្បីលួចចូលគណនីរបស់យើង។

  • លួចយកប័ណ្ណឥណទាន ឬព័ត៌មានលម្អិតពីធនាគាររបស់យើង ដើម្បីយកទៅចាយវាយដោយគ្មានការអនុញ្ញាត។

  • ចម្លងមេរោគមកកាន់កុំព្យូទ័រ ឬទូរសព្ទ ដើម្បីតាមដានសកម្មភាព និងទិន្នន័យរបស់យើង សម្រាប់ការវាយប្រហារនៅពេលក្រោយ។

  • បញ្ឆោតយើងឱ្យបង្ហាញទិន្នន័យសម្ងាត់ផ្ទាល់ខ្លួន របស់ក្រុមហ៊ុនឬស្ថាប័ន ដើម្បីយកទៅចែកចាយឬដាក់លក់។

៣៖ ទម្រង់នៃការវាយប្រហារបែប​​ Phishing

ការវាយប្រហារតាមបែប Phishing មានច្រើនទម្រង់៖

  • Email Phishing៖ ការវាយប្រហារតាមរយៈអ៊ីមែល ដែលមើលទៅហាក់ដូចជា មកពីប្រភពច្បាស់លាស់ដែលយើងអាចជឿទុកចិត្តបាន។

  • Spear Phishing៖ ការវាយប្រហារដែលមានគោលដៅ – អ៊ីមែលអាចមាន​ផ្ទុកឈ្មោះ ឬព័ត៌មានលម្អិតអំពីការងារ ក្រុមគ្រួសារ មិត្តភក្តិ មនុស្សជុំវិញខ្លួនយើង ដើម្បីធ្វើឱ្យយើងកាន់តែជឿជាក់លើអ្នកវាយប្រហារ។

  • Email Phishing៖ ការវាយប្រហារតាមរយៈអ៊ីមែល ដែលមើលទៅហាក់ដូចជា មកពីប្រភពច្បាស់លាស់ដែលយើងអាចជឿទុកចិត្តបាន។

  • Spear Phishing៖ ការវាយប្រហារដែលមានគោលដៅ – អ៊ីមែលអាចមាន​ផ្ទុកឈ្មោះ ឬព័ត៌មានលម្អិតអំពីការងារ ក្រុមគ្រួសារ មិត្តភក្តិ មនុស្សជុំវិញខ្លួនយើង ដើម្បីធ្វើឱ្យយើងកាន់តែជឿជាក់លើអ្នកវាយប្រហារ។

  • Smishing៖ ការវាយប្រហារតាមរយៈសារ SMS (អត្ថបទ) ។

  • Vishing៖ ការវាយប្រហារតាមរយៈការនិយាយទូរសព្ទ ឬសារជាសំឡេងក្លែងក្លាយ។

ឥឡូវ​យើងបាន​ដឹង​ហើយ​ថា​ ​អ្វី​ទៅ​ជាការវាយប្រហារបែប​ Phishing ប៉ុន្តែតើវា​ដំណើរការ​ដោយ​របៀប​ណា? នៅ​ក្នុង​ម៉ូឌុល​បន្ទាប់ យើង​នឹង​ស្វែងយលអំពី​វិធីសាស្រ្ត​ដែលអ្នកវាយប្រហារតាមអ៊ីនធឺណិត​ ប្រើ​ប្រាស់ដើម្បីក្លែង​បន្លំយើង។

តេស្តសាកល្បង

Phishing (980 x 323 px).png

គ្រប់តំណភ្ជាប់ទាំងអស់នៅលើ អ៊ីនធឺណិត សុទ្ធតែអាចចុចបានដោយសុវត្ថិភាព។

bottom of page