top of page
Image by Growtika

​​អត្ថបទទី ៣៖ បញ្ញាសិប្បនិម្មិត (AI) និង Phishing

ការវាយប្រហារបែប Phishing កំពុងតែជាបញ្ហាចម្បងរួចទៅហើយ ឥឡូវនេះវាកាន់តែមានភាពស្មុគ្រស្មាញ ជាងមុនទៅទៀត។ បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានឥទ្ធិពល ដែលអ្នកវាយប្រហារតាមអ៊ីនធឺណិតកំពុងប្រើប្រាស់​ដើម្បីបង្កើតការក្លែងបន្លំ ដែលធ្វើអោយមានការទុកចិត្ត និងគ្រោះថ្នាក់កាន់តែខ្លាំង។

​១៖ របៀបដែល​ AI​ ជួយបង្កើនឱ្យមានការវាយប្រហារបែប Phishing

  • ការប្រើប្រាស់ភាសាមានលក្ខណៈល្អឥតខ្ចោះ៖ កម្មវិធី AI អាចជួយសរសេរអត្ថបទបានយ៉ាងច្រើន និងធ្វើដូចទៅតាមទម្រង់ និងបែបបទនៃការនិយាយស្ដី ដែលដូចទៅនឹងស្ថាប័នគោលដៅ ឬសូម្បីតែបុគ្គលជាក់លាក់ណាមួយ។ នេះមានន័យថាធ្វើឱ្យមានកំហុសវេយ្យាករណ៍តិចជាងមុន ដែលជាសញ្ញាគ្រោះថ្នាក់ដ៏គួរឱ្យកត់សម្គាល់ ពីការប៉ុនប៉ងក្នុងការវាយប្រហារបែប Phishing។

  • ការកំណត់គោលដៅដោយភាពជាក់លាក់៖ AI អាចរុករកទិន្នន័យជាច្រើន ដើម្បីស្គាល់ពត៌មានលម្អិតផ្ទាល់ខ្លួន អំពីយើងដែលគួរឱ្យកត់សម្គាល់។ នេះអនុញ្ញាតឱ្យមានការវាយប្រហារគោលដៅ (spear phishing) ដែលមានលក្ខណៈផ្ទាល់ខ្លួន (personalized) ខ្ពស់ ក្លែងបន្លំជាសារផ្ញើរពីបងប្អូន មិត្តភក្តិ មិត្តរួមការងារ ឬពាក់ព័ន្ធនឹងចំណូលចិត្តរបស់យើង។

  • ការគេចចេញពីការត្រួតពិនិត្យ (filters)៖ មាតិកា ឬសារក្លែងបន្លំបែប Phishing ដែលបង្កើតដោយ AI កំពុងផ្លាស់ប្តូរ និងសម្របខ្លួន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់ការត្រួតពិនិត្យ ឬផ្ទៀងផ្ទាត់អ៊ីមែលស្តង់ដារ និងកម្មវិធីសុវត្ថិភាពក្នុងកាចាប់អ៊ីមែលក្លែងបន្លំដោយភាពសុក្រឹត។

២៖ របៀបដែល​ AI​ ជួយការពារយើងពីការវាយប្រហារតាមរយៈ Phishing

  • ភាពងាយរកឃើញនៃចំណុចក្លែងបន្លំ៖ AI អាចវិភាគទិន្នន័យដ៏ច្រើនដើម្បីកំណត់អត្តសញ្ញាណនៃអ៊ីមែលឬសារ ដែលមានលក្ខណៈក្លែងបន្លំ ដើម្បីយើងអាចដឹងនិងគេចផុតពីការវាយប្រហារបែប Phishing។

  • ការក្លែងបន្លំបែបសិប្បនិមិត្ត (Simulation)៖ AI អាចបង្កើតការវាយប្រហារសិប្បនិមិត្ត សម្រាប់ សិស្ស និស្សិត បុគ្គលិក ឬមន្រ្តីរាជការ ដើម្បីអនុវត្តការកត់សម្គាល់របៀបបោកបញ្ឆោតផ្សេងៗ ដែលអ្នកវាយប្រហារតាមអ៊ិនធឺណិតប្រើ

យើងបានចែករំលែកអំពីការប្រើប្រាស់ AI នៅក្នុងការក្លែងបន្លំបែប Phishing រួចហើយ។ នៅម៉ូឌុលទី៤ យើងនឹងរៀបរាប់ពីរបៀបការពារខ្លួនយើង ពីការធ្លាក់ខ្លួនចូលទៅក្នុងការវាយប្រហារនេះ។

bottom of page